#Disruption គុណភាព និងប្រសិទ្ធិភាព

ពាក្យនេះទាក់ទងនិងអាជីព មុខរបរក្នុងសង្គមសព្វថ្ងៃមានមានបច្ចេកវិទ្យាចូលមកធ្វើឲ្យកើតមានការ Disruptionកើតឡើងជាច្រើនទូទាំងពិភពលោក នៅប្រទេសមួយចំនួនធំំបានជួបប្រទះហើយ ដូចនេះយើងគួរត្រៀមខ្លួនដើម្បីបង្កានិងសិក្សារកវិធីសាស្ត្រផ្សេងៗមកជួយ ដូចជាចំណេះដែលយើងរៀនមកនោះអាចមិនគ្រប់គ្រាន់ឬហួសសម័យហើយ។ តើមានអ្នកណាយល់ពី Disruption ឬទេ បើមិនយលទៅបើកវចនានុក្រមភ្លាមDisruption វាយលុកបុគ្គលិកប្រចាំ អ្នកប្រកបមុខរបរទូទៅ រួមទាំងម្ចាស់អាជីវកម្មធំៗ ម្លោះហើយ អ្នកត្រូវសិក្សា និងអភិវឍ្ឍន៍អាជីពអ្នកជានិច្ច នោះបានន័យថាអ្នកត្រូវសិក្សាពីយុធ្ធសាស្ត្រថ្មីៗដើម្បីទប់ស្កាត់ ឬប្រណាំងប្រជែងជាមួយគូរតស៊ូ ដោយគុណភាព និងប្រសិទ្ធិភាព

Read more

សូមអោយខ្ញុំបានសុខ រួចផុតពីទុក្ខ

អហំ​ សុខិតោ​ ហោមិ​ និទ្ទុក្ខោសូម​ឱ្យ​ខ្ញុំ​បាន​សុខ​ រួច​ផុត​ពី​ទុក្ខ​ សារាណីយធម៍ ប្រែថាធម៍ជាទីនឹករលឹកដល់គ្នានឹងគ្នាទៅវិញទៅមក មាន៦យ៉ាងគឺៈ១.មេត្តាកាយកម្មៈ អំពើកាយប្រកបដោយមេត្តា២.មេត្តាវចីកម្មៈ អំពើវាចាប្រកបដោយមេត្តា៣.មេត្តាមនោកម្មៈ អំពើចិត្តប្រកបដោយមេត្តា៤.លាភៈ ការចែករំលែកលាភដល់គ្នីគ្នា៥.សីលៈ ការរក្សាសីលចរិយាឲ្យមានសណ្តាប់ធ្នាប់ល្អ៦.ទិដ្ធិៈ ការធ្វើសេចក្តីឃើញឲ្យត្រឹមត្រូវ។

Read more

សុជីវធម៌ សីលធម៌ និង ​គុណធម៌ អាច​ចាត់ទុកជា​កន្សោម​មួយ​នៃ​គុណ​តម្លៃ ដែល​មនុស្ស​មិនអាច​ខ្វះ​បាន​ គ្រាន់តែ​ថា ធម៌​ទាំងបី​នេះ មានតម្លៃ​ខុសគ្នា​ប៉ុណ្ណោះ​

សុជីវធម៌ សំដៅលើ​កាយវិការ​សមរម្យ និង​វាចា​ពីរោះពិសា ដែល​សង្គម ទទួលស្គាល់ និង​ឲ្យ​តម្លៃ​។ ឥ​រិ​យាបថ ដែល​មើលទៅ​គប្បី​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ហើយ​មនុស្ស​ទូទៅ​ក្នុងសង្គម នាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ គឺជា​សុជីវធម៌​។ ​នៅពេល យុវជន​ម្នាក់ ជួប​ចាស់ព្រឹទ្ធាចារ្យ ហើយ​លើក​ទៅ​សំពះ និង​ពោល​ពាក្យ​ជម្រាបសួរ គឺ​ហៅថា សុជីវធម៌​។ ​ផ្ទុយ​មកវិញ

Read more

ដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូលទៅ​ក្នុង​ខ្លួន

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​វីរុស​COVID-19 ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន។ វីរុស​នេះ​បាន​ឆ្លង​ជាង​៦០​ប្រទេស​ទូទាំង​ពិភព​លោកគិតមកដល់​ពេលនេះ។ ពពួក​វីរុស​កូរ៉ូណា​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដូចជា​ជំងឺ ​SARS និង​MERS គឺ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​ផ្ដាសាយ​ដែល​វីរុសកូរ៉ូណា​ទាំង​នេះ​អាច​រាល​ដាល​ទៅ​គ្រប់​សរីរាង្គ​របស់​មនុស្ស។ វីរុស​កូរ៉ូណា​ថ្មី COVID-19 ក៏​មាន​លក្ខណៈ​បែប​នេះ​ក្នុង​ករណី​ធ្ងន់​ធ្ងរ។ ដោយ​សារ​តែ​វីរុស​COVID-19 មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​SARS អ្នក​វិទ្យាសាស្ត្រ​បាន​បូក​បញ្ចូល​ការ​សិក្សា​ទៅ​លើ​ជំងឺ​ SARS និងMERS ដើម្បី​ពន្យល់​ពី​ការ​ប្រែ​ប្រួល​របស់​រាង​កាយ​ក្រោយ​ពី​ឆ្លង​វីរុស​កូរ៉ូណា។ សួត ភាគ​ច្រើន​នៃ​អ្នក​ជំងឺ COVID-19 សួត​ជា​សរីរាង្គ​ដំបូង​ដែល​វីរុស​ចាប់​ផ្តើម​ចម្លង ដោយ​សារ​ COVID-19 ជា​ជំងឺ​ផ្លូវ​ដង្ហើម។ ក្រោយ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​ ​SARS អង្គការ​សុខភាព​ពិភព​លោក (WHO)បាន​បង្ហាញ​ថា​ជំងឺ​នេះ​វាយ​ប្រហារ​ទៅ​លើ​សួត​បី​ដំណាក់​កាល។ ដំណាក់​កាល វីរុស​បំបែក​ខ្លួន (Viral replication) ដំណាក់កាល​ប្រព័ន្ធ ភាព​ស៊ាំ​ឆ្លើយ​តប​ខ្លាំង (Immune hyper-reactivity )និង​ ដំណាក់​កាល​បំផ្លាញ​សួត

Read more

ព័ត៌មានជំនួយសម្រាប់ការពិនិត្យមើល និងការពារជំងឺ COVID-19

ជម្ងឺ កូរ៉ូណាវីរុសថ្មី អាចមិនបង្ហាញរោគសញ្ញានៃការឆ្លងជាច្រើនថ្ងៃ (១៤ -២៧ថ្ងៃ)។ តើធ្វើដូចម្តេចទើបអាចដឹងថាមនុស្សម្នាក់ឆ្លងជម្ងឺនេះ? នៅពេលដែលគាត់មានគ្រុនក្តៅនិង / ឬក្អកហើយទៅមន្ទីរពេទ្យ សួតអ្នកជម្ងឺអាចមានFibrosis(ជាលិកាសួតខូច)៥០%ទៅហើយ ពេលនោះវាយឺតពេលហើយ!អ្នកជំនាញការតៃវ៉ាន់ផ្តល់ការត្រួតពិនិត្យដោយខ្លួនឯងយ៉ាងសាមញ្ញដែលយើងអាចធ្វើបានរៀងរាល់ព្រឹក៖ ដកដង្ហើមវែងៗហើយទប់ដង្ហើមរបស់អ្នកឲ្យលើសពី ១០ វិនាទី។ ប្រសិនបើអ្នកអាចធ្វើបានដោយជោគជ័យដោយគ្មានការក្អក និងដោយមិនពិបាក មិនថប់ដង្ហើម ឬតឹងណែនទ្រូងជាដើម វាបង្ហាញថាអ្នកមិនមានជំងឺសួត Fibrosis

Read more