#Disruption គុណភាព និងប្រសិទ្ធិភាព

ពាក្យនេះទាក់ទងនិងអាជីព មុខរបរក្នុងសង្គមសព្វថ្ងៃមានមានបច្ចេកវិទ្យាចូលមកធ្វើឲ្យកើតមានការ Disruptionកើតឡើងជាច្រើនទូទាំងពិភពលោក នៅប្រទេសមួយចំនួនធំំបានជួបប្រទះហើយ ដូចនេះយើងគួរត្រៀមខ្លួនដើម្បីបង្កានិងសិក្សារកវិធីសាស្ត្រផ្សេងៗមកជួយ ដូចជាចំណេះដែលយើងរៀនមកនោះអាចមិនគ្រប់គ្រាន់ឬហួសសម័យហើយ។

តើមានអ្នកណាយល់ពី Disruption ឬទេ បើមិនយលទៅបើកវចនានុក្រមភ្លាម
Disruption វាយលុកបុគ្គលិកប្រចាំ អ្នកប្រកបមុខរបរទូទៅ រួមទាំងម្ចាស់អាជីវកម្មធំៗ ម្លោះហើយ អ្នកត្រូវសិក្សា និងអភិវឍ្ឍន៍អាជីពអ្នកជានិច្ច នោះបានន័យថាអ្នកត្រូវសិក្សាពីយុធ្ធសាស្ត្រថ្មីៗដើម្បីទប់ស្កាត់ ឬប្រណាំងប្រជែងជាមួយគូរតស៊ូ ដោយគុណភាព និងប្រសិទ្ធិភាព ពីរខនេះសំខាន់ខ្លាំង

អ្នកសង្គេតឃើញទេថាឥឡូវនេះមានអ្នកលក់អនឡាញជាច្រើន ជាងតូបលក់ផ្សេងៗ
អ្នកសង្គេតឃើញទេថាមានអាជីពថ្មីផុសមកជាច្រើនដើម្បីមកដណ្តើមឪកាសពីអ្នក។
នោះគ្រាន់តែជាការឧទាហរណ៍ឲ្យអ្នកយល់ថាអ្វីទៅដែលគេហៅថា Disruption

ដូចជាប្រទេសអភិវឌ្ឍន៌ជាច្រើនសព្វថ្ងៃ មុខរបរជាច្រើនប្រឈមនិងបញ្ហានេះ មិនថាតូប តៀមលក់អាហារ ម៉ូតូឌុប ឡានតាក់ស៊ី (ដែលមាន GRAB, UBER, FOOD DELIVERY ) រោងចក្រធំៗចាប់ផ្តើមប្រើបច្ចេកវិទ្យា AI មកធ្វើការជំនួយមនុស្ស ពិតមែនតែការវិនិយោគនោះមានតម្លៃខ្ពស់តែ គុណប្រយោជន៍វាមានច្រើន ថែមទាំងក្រុមហ៊ុនមិនរងទុក្ខក្នុងការទទួលខុសត្រូវរឿងបញ្ហាសុខភាពនិងចំណាយទៅលើបុគ្គលិករឿងសេវាកម្មសុខភាពផ្សេងៗផងដែរ និយាយខ្លីៗគឺល្អហើយចំណាយតិច។

ដូច្នេះហើយ មិនថាក្រុមហ៊ុន តូបតៀមអាហារតូចធំ រួមទាំងមនុស្សប្រាក់ខែ សុទ្ធសឹងតែចាំបាច់ត្រូវប្រណាំងប្រជែងដោយគុណភាពនិងប្រសិទ្ធិភាពដើម្បីដណ្តើមទីផ្សារនិងភ្ញៀវ។

និយាយវែងឆ្ងាយដល់ថ្នាក់នេះហើយតើអ្នកភ្ញាក់ខ្លួនហើយនៅ ​ល្មមក្រោកមកកែលម្អរខ្លួនឯងបានហើយ កុំគិតថាលើលោកនេះមិនមានការប្រែប្រួល អ្វីដែលធ្វើឲ្យអ្នកគង់រង្សបានយូរនោះគឺគុណភាព និងប្រសិទ្ធិភាព ពីរមុខនេះចំណេះដឹងអាចជួយអ្នកបាន ហើយចំណេះដឹងសព្វថ្ងៃទូលំទូលាយជា 5-10ឆ្នាំមុនឆ្ងាយណាស់ អ្នកអាចសិក្សាបន្ថែមដោយឥតអស់ប្រាក់មួយរៀលតាមរយះអនឡាន អ៊ិនធ័រណែត ឬយូធូបបាន។

#គុណភាព #និងប្រសិទ្ធិភាព = ជោគជ័យ ​

ផលល្អសម្រាប់ disruptionគឺល្អសម្រាប់អ្នកបរិភោគ ព្រោះកាលណាមានការប្រណាំងប្រជែង​គុណភាពរបស់សេវា នឹងប្រសើរឡើង ហើយមានគុណភាពផងដែរ។ 

យើងគួរក្រោកឡើងមកអភិវឌ្ឍន៍ខ្លួនឲ្យទាន់គេខាងក្រៅ មិនដូច្នោះច្បាស់ជាបរាជ័យជាមិនខាន គឺដូលទាំងឈរ ៕